មកលេង ស្នាក់នៅ និងលំហែរនៅសណ្ឋាគារបៃតង រាជធានីភ្នំពេញ
រមណីយដ្ឋានក្នុងទីក្រុងដ៏ស្រស់ស្អាតមួយស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌដែលកំពុងពេញនិយមបំផុតជាបេះដូងរាជធានីភ្នំពេញ។
ទីក្រុង និងធម្មជាតិ
ផ្តួចផ្តើមដើម្បីភាពមហស្ចារ្យ
សណ្ឋាគារ បៃតងជាសណ្ឋាគារដ៏ស្រស់ស្អាត និងគួរជាទីចាប់អារម្មណ៍បំផុតនៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានរចនា និងតុបតែងនៅជុំវិញជ្រុងនីមួយៗ ពោរពេញទៅដោយរុក្ខជាតិខៀវស្រងាត់ ធ្វើឲ្យអតិថិជនមានអារម្មណ៍ស្រស់ស្រាយគួរឲ្យចង់រស់នៅ។ ស្ថាបត្យកម្មដ៏ល្អឯករបស់យើងជាមួយនឹងសួនច្បារខៀវស្រងាត់ អាងទឹកចាគូហ្ស៊ី ជណ្តើរដ៏ទាក់ទាញ អាងទឹកក្នុងកញ្ចក់ និងផ្លូវដើរ និងលក្ខណៈពិសេសជាច្រើនទៀតដែលធ្វើឲ្យលោកអ្នកដិតជាប់អារម្មណ៍ចង់ស្នាក់នៅ។
ថ្មភ្នំ ឈើមិនទាន់កែច្នៃ ស្បែក និងលោហធាតុត្រូវបានលាយបញ្ចូលគ្នា និងត្រូវបានផ្សារភ្ជាប់បង្កើតអារម្មណ៍ដ៏អស្ចារ្យ ដោយបន្ថែមនូវអារម្មណ៍កក់ក្តៅ ផាសុកភាព និងភាពទំនើបកម្មដែលមានលក្ខណះសាមញ្ញ។
បរិភោគ និងពិសាភេសជ្ជះ
ពណ៌បៃតងគួរឲ្យទាក់ទាញ បង្កើតបរិយាកាសស្ងប់ស្ងាត់ និងធម្មជាតិនៅក្នុងទីក្រុង។
សណ្ឋាគារ បៃតង មានជម្រើសបីនៅនឹងកន្លែងសម្រាប់ពិសា និងទទួលទានអាហារនៅចំកណ្តាលរាជធានីភ្នំពេញ។
គយគន់ទេសភាពរាជធានីភ្នំពេញដ៏ស្រស់ស្អាត នៅឯបារលើដំបូល Lantern របស់យើង។
រីករាយជាមួយម្ហូបថៃដ៏ល្បីមួយចំនួននៅភោជនីយដ្ឋាន Kuang Seafood នៅជាន់ទី ៦។
ឬបង្កើនថាមពលនៅ Café Kayser ដែលជាហាងកាហ្វេដែលស្ថិតនៅជាន់ Lobby ផ្ទាល់។
ភ្ជាប់ទំនាក់ទំនង និងផ្ដាច់ទំនាក់ទំនង
ជីវិតកំពុងរះឡើង! លោកអ្នកត្រូវភ្ជាប់ទំនាក់ទំនងគ្រប់ពេលវេលា - រីករាយជាមួយ Wi-Fi ល្បឿនលឿន និង Plug Points នៅគ្រប់ទីកន្លែងតាមសេចក្តីត្រូវការ ហើយផលិតផលដែល Smart បំផុតនេះនឹងជួយអ្នកឲ្យស្ថិតនៅលើកំពូលនៃបច្ចេកវិទ្យា។
ជីវិតត្រូវការពេលសម្រាក! បន្ទាប់ពីបំពេញការងារដ៏មមាញឹក លោកអ្នកអាចផ្តាច់ទំនាក់ទំនងទាំងស្រុង រួចសម្រួលសាច់ដុំនៅ Spa by Bodia របស់យើង ហាត់យកសាច់ដុំនៅកន្លែងហាត់ប្រាណរបស់យើងខ្ញុំ ឬសណ្ដូកខ្លួនប្រាណនៅក្នុងអាងទឹកទាំងពីររបស់យើង»។
យើងខ្ញុំនឹងយកចិត្តទុកដាក់បំរើលោកអ្នក យើងផ្តល់ជូននូវកញ្ចប់សេវាកម្មពិសេសៗ តែរក្សាបាននូវគុណភាពស្តង់ដារ ដោយមានបុគ្គលិកលើសពីមួយរយនាក់ រង់ចាំទទួលស្វាគមន៏លោកអ្នក។
គុណភាពសម្រាប់តម្លៃគឺមិនអាចកាត់ថ្លៃបាន។ អាងទឹកនេះគឺជាកន្លែងដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយក្នុងរាជធានីភ្នំពេញ ដែលល្អឥតខ្ចោះសម្រាប់អ្នកលេង Instagram។
BENOIT L.